ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យមេធាវី​ ភិរតៈ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យមេធាវី​ ភិរតៈ


នាល្ងាចថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យមេធាវី ភិរតៈ ដោយមានការអញ្ជើញចូលរួមដោយអតីតប្រធានគណៈមេធាវី សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី​ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ការិយាមេធាវី ភិរតៈ ក្រោមការគ្រប់គ្រងរបស់លោកស្រីមេធាវី ប៊ូ​ រចនា និងបានចូលរួមអបអរសាទរចំពោះអគារការិយាល័យដ៏ល្អរបស់ការិយាល័យមេធាវី ភិរតៈ និងបានជូនពរឱ្យលោកស្រីមេធាវី ប៊ូ​ រចនា មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះ ប្រារព្ធធ្វេីនៅសង្កាត់កំពង់សំណាញ់១​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 429543762 914917413760814 1728288488401002426 n

B2 429577002 914917567094132 5547657343493714872 n

B3 429590104 914917633760792 3515090110651522614 n

B4 428703025 914917557094133 4973562872523201873 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top