ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៤ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៤ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី


នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៤ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេងនៅបន្ទប់បណ្ណាល័យគណៈមេធាវី។ កិច្ចប្រជុំនេះមានគោលបំណងបន្តរាយការណ៍អំពីលទ្ធផលស្រាវជ្រាវបន្ថែមអំពីការរៀបចំកម្មវិធីកម្មសិក្សានៅប្រទេសជប៉ុន និងប្រទេសសិង្ហបុរី និងលទ្ធផលនៃការស្ទង់មតិមេធាវីវ័យក្មេងនៅកម្ពុជា។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្រាវជ្រាវ ព្រមទាំងលទ្ធផលនៃការស្ទង់មតិ កិច្ចប្រជុំបានបន្តពិភាក្សាលើយន្តការនានាដើម្បីជួយមេធាវីវ័យក្មេង។ កិច្ចប្រជុំក៏បានបន្តពិនិត្យសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេងដែលបានកែសម្រួល។ ឯកឧត្តមប្រធានបានកត់សម្គាល់ថា ផ្អែកលើវឌ្ឍនភាពការងារបច្ចុប្បន្ន កិច្ចការក្នុងការរៀបចំគោលនយោបាយមេធាវីវ័យក្មេងនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ បន្ទាប់ពីកិច្ចការស្រាវជ្រាវ និងប្រមូលទិន្នន័យត្រូវបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ដល់ក្រុមការងារចាប់ផ្តើមធ្វើការពិនិត្យលម្អិតទៅលើខ្លឹមសារ និងគោលដៅនៃសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង ដើម្បីពិនិត្យសម្រេចនៅសប្តាហ៍បន្ទាប់ ហើយឈានទៅដល់ការធ្វើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

N1 431393095 921195729799649 8434839718399797508 n

N2 432771561 921195999799622 1269949897876603309 n

N3 431723771 921196009799621 4404881458273400382 n

N4 431628883 921196076466281 98669132629481304 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top