ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី ២២ ថ្នាក់តំបន់អាស៊ីបូព៌ា និង អូសេអានី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី ២២ ថ្នាក់តំបន់អាស៊ីបូព៌ា និង អូសេអានី
នាល្ងាចថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី ២២ ថ្នាក់តំបន់អាស៊ីបូព៌ា និង អូសេអានី ដែលប្រព្រឹត្តទ្បើងនៅសណ្ឋាគារ Fairfield by Marriot Phnom Penh។ ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្តមប្រធានបានអបអរសាទរដល់ក្រុមប្រកួតទាំងអស់ រួមទាំងសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៅឆ្នាំនេះ។ ឯកឧត្តមប្រធាន ក៏បានចែករំលែកអំពីសារៈសំខាន់នៃសវនាការប្រតិដ្ឋក្នុងការដុះខាត់ចំណេះដឹងផ្នែកច្បាប់ និងដោះស្រាយបញ្ហានានា ហើយបានលើកទឹកចិត្តដល់និស្សិតទាំងអស់ចូលរួមកម្មវិធីបែបនេះ ជាពិសេសនៅឆាកអន្តរជាតិឱ្យបានកាន់តែច្រើន។ ជាក់ស្តែងក្នុងនាមជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ឯកឧត្តមប្រធានក៏បានផ្តួចផ្តើមបង្កើតឱ្យមានក្រុមនិស្សិតកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី ASEAN Moot Competition ជាលើកដំបូងផងដែរ។ ក្រុមប្រកួតចំនួនប្រមាណ ១០០ក្រុម នៃសាកលវិទ្យាល័យចំនួន ៨០ មកពី ៤០ ប្រទេស នឹងត្រូវឆ្លងកាត់កម្មវិធីប្រកួតប្រចាំតំបន់ដែលនឹងប្រព្រឹត្តទៅចាប់ពីខែកុម្ភៈ ដល់ខែឧសភា នៅតំបន់ចំនួន ៥ ដែលរួមមាន ជុំតំបន់អ៊ឺរ៉ុបទីមួយ និងទីពីរ ជុំតំបន់អាស៊ីបូព៌ា និងអូសេអានី ជុំតំបន់អាស៊ីខាងលិច និងអាស៊ីខាងត្បូង ជុំតំបន់អាមេរិកទាំងមូល ជុំនិងតំបន់អាហ្វ្រិក មុននឹងអាចឈានដល់ការប្រកួតកម្រិតពិភពលោកនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ដោយឡែកការប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី ២២ ថ្នាក់តំបន់អាស៊ីបូព៌ា និង អូសេអានី មានក្រុមចូលរួមប្រកួតចំនួន ៩ ដែលមកពីប្រទេសផ្សេងគ្នារួមមាន ប្រទេសចិន ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម និងប្រទេសកម្ពុជា។ ការប្រកួតសវនាការប្រតិដ្ឋនេះមានសមាជិកចូលរួមសរុប៖ ៤៦នាក់ (និសិ្សតប្រកួតចំនួន ៣៥នាក់ និងគ្រូបង្វឹក ១១នាក់) និងមានគណៈកម្មការប្រមាណ ៤៧ នាក់។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070