ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដឹកនាំប្រជុំអន្តរគណៈកម្មការជំនាញចំនួន៣របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពិនិត្យមើលចំណុចដែលគួរតែធ្វើ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដឹកនាំប្រជុំអន្តរគណៈកម្មការជំនាញចំនួន៣របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពិនិត្យមើលចំណុចដែលគួរតែធ្វើវិសោធនកម្មក្នុងក្រមទាំង៤ (ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ)


នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដឹកនាំប្រជុំអន្តរគណៈកម្មការជំនាញចំនួន៣របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រួមមានគណៈកម្មការកិច្ចការរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងពាណិជ្ជកម្ម ស្តីពី ការពិនិត្យមើលចំណុចដែលគួរតែធ្វើវិសោធនកម្មក្នុងក្រមទាំង៤ (ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ)។ គណៈកម្មការជំនាញទាំង៣ បានពិភាក្សានិងពិនិត្យមើលបញ្ហាផ្សេងៗថាជាភាពខ្វះចន្លោះរបស់ក្រម ឬជាបញ្ហានៃការអនុវត្ត។ អង្គប្រជុំបានសម្រេចបែងចែកក្រុមការងារ ដើម្បីពិនិត្យស្វែងរកធាតុចូលលម្អិតសម្រាប់ជាការផ្តល់យោបល់ ប្រសិនបើមានចំណុចត្រូវធ្វើវិសោធនកម្ម។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 431784580 922280849691137 7842284450842495355 n

B2 432738985 922281356357753 1339940620739777237 n

B3 432739470 922281053024450 3249886215178108937 n

B4 432753574 922281413024414 6644846597222621682 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top