ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលា ស្តីពី «តួនាទីមេធាវីក្នុងសំណុំរឿងក្ស័យធន»
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលា ស្តីពី «តួនាទីមេធាវីក្នុងសំណុំរឿងក្ស័យធន»
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលា ស្តីពី «តួនាទីមេធាវីក្នុងសំណុំរឿងក្ស័យធន» នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកមេធាវី អ៊ុក រី សមាជិកគណៈមេធាវី និងជាអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ១៤១ នាក់។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណវាគ្មិនកិត្តិយសដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម និងថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ឯកឧត្តមប្រធាន ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយស ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070