នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិដោយផ្ទាល់នៅទីស្នាក់ការគណៈមេធាវី
នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិដោយផ្ទាល់នៅទីស្នាក់ការគណៈមេធាវី ដោយមានរបៀបវារៈមួយចំនួនជាអាទិ៍៖ ១. រាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៣ ២.កំណត់ផែនការការងារសម្រាប់ឆ្នាំ២០២៤ ៣.បញ្ហាប្រឈម និង ៤.ផ្សេងៗ កិច្ចប្រជុំបានបញ្ចប់ទៅតាមរបៀបវារៈ នៅម៉ោង ១២:០០នាទី នាថ្ងៃដដែល។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070