ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូគណៈមេធាវីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យខេមតិច

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូគណៈមេធាវីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យខេមតិច


នាថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូគណៈមេធាវីជួបពិភាក្សាការងារអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligent) នៅក្នុងការប្រកបវិជ្ជាជីវៈមេធាវី ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យខេមតិចដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី និងលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច។ កិច្ចពិភាក្សានេះមានគោលបំណងស្វែងយល់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងការប្រកបវិជ្ជាជីវៈមេធាវី និងលទ្ធភាពក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យខេមតិច ដើម្បីលើកកម្ពស់ការស្វែងយល់អំពីបញ្ញាសិប្បនិម្មិតក្នុងចំណោមសមាជិកមេធាវី និងធ្វើការរួមគ្នាដើម្បីផ្តល់ធាតុចូលដែលនឹងឈានទៅដល់ការកសាងក្របខ័ណ្ឌគតិយុត្តិគ្រប់គ្រងបញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លី ច័ន្ទតុលា ព្រមទាំងគណៈប្រតិភូគណៈមេធាវីទាំងអស់ដែលបានមកកាន់សាកលវិទ្យាល័យខេមតិច ហើយជាពិសេសនោះគឺបង្ហាញពីការចាប់អារម្មណ៍លើការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងការប្រកបវិជ្ជាជីវៈមេធាវី ដែលជាវឌ្ឍនភាពវិជ្ជមានមួយនៅក្នុងវិស័យច្បាប់ និងបច្ចេកវិទ្យារបស់កម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី និងលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងអស់ចំពោះការស្វាគមន៍ និងការចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ បន្ទាប់ពីការពិភាក្សាការងារ ក៏មានការធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិតជូនដល់គណៈប្រតិភូគណៈមេធាវីផងដែរ។ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរក៏បានឯកភាពឱ្យមានការបន្តពិភាក្សាកម្រិតបច្ចេកទេសបន្តទៅលើលទ្ធភាពក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យខេមតិចផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 434161465 929077222344833 9057647085803307267 n

C3 434369456 929076715678217 4419165276172226402 n

C2 432777827 929077742344781 209266510633513599 n

C4 434203292 929077219011500 8486761781975804122 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top