ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី "រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី" និង "សិទ្ធិការពារខ្លួន" ជូនដល់សិក្ខាកាមវគ្គ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី "រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី" និង "សិទ្ធិការពារខ្លួន" ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ចំនួន ៧០រូប នៅនៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)
នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី" រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី" និង "សិទ្ធិការពារខ្លួន" ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ចំនួន ៧០រូប នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។ នាឱកាសនោះក៏មានកិច្ចស្វាគមន៍ពី លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ផងដែរ។ លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណ:មេធាវី បានថ្លែងនូវមតិស្វាគមន៍ទៅកាន់សិក្ខាកាម និងបានធ្វេីបទឧទេ្ទសនាមអំពី:
- រចនាសម្ព័ន្ធនៃវិជ្ជាជីវ:មេធាវី
- ការគ្រប់គ្រងលេីវិជ្ជាជីវ:មេធាវី -តួនាទីរបស់មេធាវី
- ភារកិច្ចរបស់មេធាវី -ការទទួលខុសត្រូវរបស់មេធាវី
- ការការពារស្របច្បាប់
- និងអន្តរាគមន៍របស់មន្រ្តីអនុវត្តច្បាប់ និងការអនុញ្ញាតដោយច្បាប់
លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណ:មេធាវីបានសម្តែងអំណរគុណចំពោះការអញ្ជេីញ គណៈមេធាវី មកធ្វេីបទឧទ្ទេសនាម ផ្សព្វផ្សាយអំពី វិជ្ជាជីវ:មេធាវី និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងចោទជាសំណួរយ៉ាងច្រេីន ដែលបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវ:មេធាវី។ ជាចុងក្រោយ លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណ:មេធាវី បានជូនពរដល់លោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថាន និងសិក្ខាកាមទាំងអស់ សូមទទួលជោគជ័យនៅក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ ព្រមទាំងជោគជ័យក្នុងការ ប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070