ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គលឆ្នាំថ្មី នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គលឆ្នាំថ្មី នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រេីនជ័យមង្គលឆ្នាំថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ។ នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី ថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី បុគ្គលិកគណ:មេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី សមាជិក-សមាជិកាគណ:មេធាវី និងសិស្សមេធាវីជំនាន់ទី១៩ ផងដែរ ។ ឯកឧត្តមប្រធានគណ:មេធាវី សូមប្រសិទ្ធពរជ័យបវរសួស្តី ជ័យមង្គលមហាប្រសេីរ វិបុលសុខគ្រប់ប្រការ ជូនចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី សមាជិក-សមាជិកាគណ:មេធាវី ថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី បុគ្គលិកគណ:មេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី និងសិស្សមេធាវីទាំងអស់ និងសូមជួបតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។ ពិធីសូត្រមន្តនេះ ប្រារព្ធធ្វើនៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070