ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៩ឆ្នាំ របស់លោកមេធាវី ទេព សុវណ្ណ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៩ឆ្នាំ របស់លោកមេធាវី ទេព សុវណ្ណ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៩ឆ្នាំ របស់លោកមេធាវី ទេព សុវណ្ណ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ទេព សុវណ្ណ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី ទេព សុណ្ណ បានសំណូមពរឱ្យគណៈមេធាវីបន្តការលេីកទឹកចិត្តដល់មេធាវីវ័យចំណាស់ដូចរូបលោកនេះ ជារៀងរហូត។ នេះជាលើកទី៣ ដែលគណៈមេធាវី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតជូនលោកមេធាវី ទេព សុវណ្ណ។ លោកមេធាវី ទេព សុវណ្ណ បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070