ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី ចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី ចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ ព្រះវស្សា
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី ចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ ព្រះវស្សា។ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើងដើម្បីសម្ដែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះមហាក្សត្រ ដើម្បីថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលចំពោះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។ ក្នុងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នាពេលខាងមុខនេះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អបអរសាទរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070