ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ចំនួន១២ប្រទេស ទៅទស្សនកិច្ចសារមន្ទីរជាតិ និងតុលាការកំពូល

ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ចំនួន១២ប្រទេស ទៅទស្សនកិច្ចសារមន្ទីរជាតិ និងតុលាការកំពូល


នៅរសៀលថ្ងៃព្រហស្បតិ៍ ២កេីត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ចំនួន ១២ប្រទេស ទៅទស្សនកិច្ចសារមន្ទីរជាតិ និងតុលាការកំពូល។ ប្រតិភូគណៈមេធាវីអន្តរជាតិ ត្រូវទទួលបានការស្វាគមន៍ ដោយឯកឧត្តមអនុប្រធានតុលាការកំពូល និងបានទស្សនាសាលសវនាការ និងស្តាប់ការអត្ថាធិប្បាយពីទីកន្លែងចៅក្រមសវនាការ តំណាងអគ្គមហាអយ្យការក្នុងរឿងព្រហ្មទណ្ឌ និងទីកន្លែងរបស់មេធាវីដើមចោទនិងទីតាំងអង្គុយរបស់មេធាវីជនជាប់ចោទ ហើយដែលមានកៅអីអង្គុយសម្រាប់សាធារណជនជាច្រើន។ ប្រតិភូគណៈមេធាវីអន្តរជាតិ បានអញ្ជើញនិវត្តន៍មកដល់សណ្ឋាគារ Fairfield by Marriot វិញនាម៉ោងប្រហែល១៧:០០រសៀល ដើម្បីចូលរួមកម្មវិធីពិសារភោជនីយាហារ ( Diner Reception) ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

S1 440377326 957485776170644 8172248251222297815 n

S2 440133380 957485712837317 4733171227750840377 n

S3 440606831 957485672837321 9195570440248257520 n

S4 440371921 957485906170631 8488371960995168494 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top