ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយនឹងប្រតិភូគណៈមេធាវីម៉ាឡេស៊ី ដឹកនាំដោយលោកស្រីមេធាវី Karen Cheah Yee Lynn អតីតប្រធានគណៈមេធាវីម៉ាឡេស៊ី ដែលទើបចប់អាណត្ដិថ្មីៗនេះ បច្ចុប្បន្នជាប្រធានគណៈ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយនឹងប្រតិភូគណៈមេធាវីម៉ាឡេស៊ី ដឹកនាំដោយលោកស្រីមេធាវី Karen Cheah Yee Lynn អតីតប្រធានគណៈមេធាវីម៉ាឡេស៊ី ដែលទើបចប់អាណត្ដិថ្មីៗនេះ បច្ចុប្បន្នជាប្រធានគណៈកម្មាធិការកិច្ចការអន្ដរជាតិនៃគណៈមេធាវីម៉ាឡេស៊ី
នាល្ងាចថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី បានទទួលបដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយនឹងប្រតិភូគណៈមេធាវីម៉ាឡេស៊ី ដឹកនាំដោយលោកស្រីមេធាវី Karen Cheah Yee Lynn អតីតប្រធានគណៈមេធាវីម៉ាឡេស៊ី ដែលទើបចប់អាណត្ដិថ្មីៗនេះ បច្ចុប្បន្នជាប្រធានគណៈកម្មាធិការកិច្ចការអន្ដរជាតិនៃគណៈមេធាវីម៉ាឡេស៊ី។ លោកស្រីមេធាវី Karen Cheah Yee Lynn បានសម្ដែងអំណរគុណចំពោះជំនួបពិភាក្សាការងារនាពេលនេះ ហើយបានសម្ដែងនូវការអបអរសាទរនិងកោតសរសើរចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្ដរជាតិប្រកបដោយផ្លែផ្កា និងជោគជ័យជាឧឡារិក។ ឯកឧត្តមប្រធាន ក៏បានសម្ដែងនូវការថ្លែងអំណរគុណចំពោះប្រតិភូគណៈមេធាវីម៉ាឡេស៊ី ដែលបានអញ្ជើញមកចូលរួមកម្មវិវិធីសន្និសីទអន្ដរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការផ្តល់ជំនួយផ្នែកច្បាប់ ហើយថែមទាំងបានចូលរួមធ្វើជាវាគ្មិនកិត្តិយស ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្ដជំនួយផ្នែកច្បាប់ពីប្រទេសម៉ាឡេស៊ីទៀតផង។ លោកស្រីមេធាវី Karen Cheah Yee Lynn ក៏បានលើកឡើងអំពីគោលបំណងរបស់គណៈមេធាវីម៉ាឡេស៊ី ក្នុងការបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និតរវាងស្ថាប័នទាំងពីរ តាមរយៈការបង្កើតឲ្យមាននូវក្របខណ្ឌនៃការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នគណៈមេធាវីនៃប្រទេសទាំងពីរ។ នាពេលនោះ ឯកឧត្ដមប្រធាន លី ច័ន្ទតុលា ក៏បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមខាងលើ ហើយបានបញ្ជាក់ជាអាទិ៍ថា ភាគីទាំងពីរអាចពិចារណាលើចំណុចមួយចំនួនដែលត្រូវបញ្ញតិក្នុងអនុស្សរណៈយោគយល់នេះ ដូចជាកម្មវិធីសិក្ខាសាលាបណ្ដុះបណ្ដាលទេពកោសល្យច្បាប់ជូនមេធាវី ការពង្រឹងសមត្ថភាពនិងចែករំលែកចំណេះដឹងជូនមេធាវីវ័យក្មេង បទពិសោធន៍នៃការផ្ដល់ជំនួយផ្នែកច្បាប់ដូចដែលធ្វើនាថ្ងៃនេះ ការផ្ដល់ឱកាសឲ្យមេធាវីកម្មសិក្សាបានទៅសិក្សាស្វែងយល់នៅក្នុងការិយាល័យមេធាវីនៃប្រទេសទាំងពីរ និងសកម្មភាពដទៃៗទៀតពាក់ព័ន្ធនឹងដំណើរការអនុវត្ដច្បាប់និងនីតិរដ្ឋជាដើម។ ជាចុងក្រោយ ឯកឧត្ដមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនពីកម្មវិធីមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីថ្មីផងដែរ ហើយដែលចំពេលសន្និសីទប្រចាំឆ្នាំរបស់ឡអេស៊ា (LAWASIA) ដែលប្រារព្ធធ្វើនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៣-១៥ ខែតុលា ។ ឯកឧត្ដមប្រធានក៏បានគោរពអញ្ជើញគណៈមេធាវីម៉ាឡេស៊ី ចូលរួមក្នុងកម្មវិធីប្រកួតកីឡាវាយសីមិត្ដភាពមេធាវីអន្ដរជាតិ ដែលគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញខែកក្កដាខាងមុខនេះផងដែរ។ ចុងក្រោយថ្នាក់ដឹកនាំគណៈមេធាវីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក ដោយសេចក្តីសោមនស្សរីករាយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070