ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ការផ្តល់ជំនួយផ្នែកច្បាប់» នៅសាលសន្និបាត២០២១ (ជាន់ទី២) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ការផ្តល់ជំនួយផ្នែកច្បាប់» នៅសាលសន្និបាត២០២១ (ជាន់ទី២) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នាថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ការផ្តល់ជំនួយផ្នែកច្បាប់» នៅសាលសន្និបាត២០២១ (ជាន់ទី២) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ដោយ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងពិធីនេះក៏មានប្រតិភូអន្តរជាតិមកពី១៣ប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ គុយវ៉ែត កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា កាហ្សាក់ស្ថាន រុស្សី អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង LAWASIA និងសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតសរុបប្រហែល ៧០០នាក់ ចូលរួមក្នុងសន្និសីទនេះ ផងដែរ។ ក្នុងឱកាសនោះ ក៏មានការធ្វើសេចក្តីរាយការណ៍ ស្តីពី ការផ្តល់ជំនួយផ្នែកច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ដោយលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី លើសពីនេះ និងមានការរៀបចំនូវកិច្ចពិភាក្សាអំពីយុត្តិសាស្ត្រនៃការផ្តល់ជំនួយផ្នែកច្បាប់ដោយស្ថាប័នជាតិ និងអន្តរជាតិ កិច្ចពិភាក្សាតុមូលស្តីពីការផ្តល់ជំនួយផ្នែកច្បាប់នៅតំបន់អាស៊ាន បទបង្ហាញស្តីពីការផ្តល់ជំនួយផ្នែកច្បាប់នៅប្រទេសអាល្លឺម៉ង់ និងកិច្ចពិភាក្សាតុមូលស្តីពីការផ្តល់ជំនួយផ្នែកច្បាប់នៅតំបន់អាស៊ី។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងជម្រាបអំពីគោលបំណងនៃសន្និសីទអន្តរជាតិនេះគឺ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីសារសំខាន់នៃការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយសន្តិភាព យុត្តិធម៌ សុខដុមរមនា និងចីរភាព បង្កើតផ្ទាល់សម្រាប់ការពិភាក្សាក្នុងចំណោមតួអង្គពាក់ព័ន្ធក្នុងការផ្តល់ជំនួយផ្នែកច្បាប់ ចែករំលែកឧត្តមានុវត្តន៍ពីតាមបណ្តាយុត្តាធិការនិងវិស័យពាក់ព័ន្ធដើម្បីការផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាព។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070