ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី ស្តីពី «ការផ្លាស់ប្តូរបទពិសោធន៍ជាមួយមេធាវីវ័យក្មេងពីបណ្តាលប្រទេសក្នុងតំបន់អាស៊ី»
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី ស្តីពី «ការផ្លាស់ប្តូរបទពិសោធន៍ជាមួយមេធាវីវ័យក្មេងពីបណ្តាលប្រទេសក្នុងតំបន់អាស៊ី»
នារសៀលថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី ស្តីពី «ការផ្លាស់ប្តូរបទពិសោធន៍ជាមួយមេធាវីវ័យក្មេងពីបណ្តាលប្រទេសក្នុងតំបន់អាស៊ី» នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះ ដោយ លោកស្រីចៅក្រម Dato Mary Lim Thiam Suan ចៅក្រមតុលាការសហព័ន្ធម៉ាឡេស៊ី និងលោក Christopher Campbell-Holt នាយកប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ Astana និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិនៃប្រទេស កាហ្សាក់ស្ថាន និងកម្មវិធីនេះមានការរៀបចំកម្មវិធីចែករំលែកបទពិសោធន៍រវាងមេធាវីកម្ពុជា និងមេធាវីវ័យក្មេងបរទេសដែលជា អ្នកសម្របសម្រួលកម្មវិធី វាគ្មិនកិត្តិយសសរុបចំនួន៩នាក់ ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា រុស្សី និងសហរដ្ឋអាមេរិក ក្នុងនោះគឺ ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី មេធាវី ព្រំ សាវតា សមាជិកនៃការិយាល័យមេធាវី រ៉ាចា & តាន់ សុខ &ហេង លោក LEE KAI JUN, Founding Partner of Messrs Wayne Siang, Kai & Co លោក NG SI MING, Partner Chua & Partners LLP លោក ABANG IWAWAN Managing Partner of Abang & Co កញ្ញា MARY CHRISTINE, Founder of Florete Law Office កញ្ញា IRENE MIRA, Deputy Director, Arbitration & ADR, South Asia, ICC Dispute Resolution Services កញ្ញា CINDY WONG, Founder of Messrs Wong Xien Yee & Director of L2 i-Con កញ្ញា NIRA SAILAKSHMI KANAGASABAI, Associate at Mohanadass Partnership និងសម្របសម្រួលដោយ កញ្ញា TATIANA POLEVSHCHIKOVA, Senior Associate at Rybalkin Gortsunyan, Dyakin and Partners លោក RINAT GAREEV, Attorney at Law Head of Legal and Compliance និង សមាជិក-សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនិងតំណាងគណៈមេធាវីម៉ាឡេស៊ី ព្រមទាំងសិក្ខាកាមជាមេធាវីវ័យក្មេង (មេធាវីកម្មសិក្សា និងមេធាវីប្រកបវិជ្ជាជីវៈក្រោម ៣ឆ្នាំ) ចូលរួមដោយផ្ទាល់សរុបចំនួន ១២០នាក់ និងប្រធានបទនៃកម្មវិធីនេះគឺស្តីពី «ការផ្តល់ជំនួយផ្នែកច្បាប់នៅក្នុងមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ» ដែលស្របទៅនឹងប្រធានបទសន្និសីទអន្តរជាតិគណៈមេធាវី។ កម្មវិធីនេះក៏បានផ្តល់ឱកាសដល់មេធាវីជាតិនិងបរទេសប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ និងជា វេទិកាបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន ផងដែរ។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណវាគ្មិនកិត្តិយសទាំង ៩រូប ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម និងលោកស្រីចៅក្រម Dato Mary Lim Thiam Suan លោកស្រី Karen Cheah Yee Lynn អតីតប្រធានគណៈមេធាវីម៉ាឡេស៊ី លោក Christopher Campbell-Holt ថ្នាក់ដឹកនាំនិងតំណាងគណៈមេធាវីម៉ាឡេស៊ី ប្រតិភូមេធាវីនិងមជ្ឈត្តករវ័យក្មេងដែលជាអ្នកសម្របសម្រួល និងវាគ្មិនកិត្តយស ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកកាន់ ព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070