ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី ជិះកង់អង្គរលើកទី២ ដេីម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី ជិះកង់អង្គរលើកទី២ ដេីម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីជិះកង់អង្គរលើកទី២ ដេីម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្រុមកីឡាសេនាយុត្តិធម៌ និងសមាជិក-សមាជិកាគណៈមេធាវី ផងដែរ។ កម្មវិធីនេះប្រព្រឹត្តឡេីងមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសកម្មភាពដូចជា៖ -កម្មវិធីជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) -ដាំកូនឈេី និងស្មៅអង្គរ ដើម្បីអភិរក្សរមនីយដ្ឋានអង្គរ -និងការប្រគល់ថវិការជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ កម្មវិធីនេះប្រពឹត្តទៅដោយរលូន ជោគជ័យ ប្រកបដោយភាតរភាព និងសាមគ្គីភាព។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070