ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សៀវភៅ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ចំនួន ៥០ឈុត ជូនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សៀវភៅ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ចំនួន ៥០ឈុត ជូនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
នារសៀលថ្ងៃព្រហស្បតិ៍ ៧កេីត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សៀវភៅ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ចំនួន ៥០ឈុត ជូនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។ ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានទទួលស្វាគមន៍ប្រតិភូគណៈមេធាវីយ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានអញ្ជេីញយកសៀវភៅមកប្រគល់ជូនសហភាពសហព័ន្ធរាជធានីភ្នំពេញដោយផ្ទាល់និងបានផ្តល់សៀវភៅតាមការស្នេីសុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់តម្កល់ទុកនៅបណ្ណាល័យ និងផ្តល់ជូនសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី "ច្បាប់ និងទម្លាប់" ដេីម្បីជាការស្វ័យសិក្សា។ ការប្រគល់នេះ ប្រារព្ធធ្វេីនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា អគារខេមរានី វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070