ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ឧត្តមភាព
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ឧត្តមភាព
នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេជ្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ឧត្តមភាព និងមានការអញ្ជើញចូលរួមដោយសមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមមេធាវី ឧត្តមភាព ក្រោមការគ្រប់គ្រងរបស់លោកមេធាវី វ៉េង បញ្ញា និងបានចូលរួមអបអរសាទរចំពោះអគារការិយាល័យដ៏ល្អប្រណិតរបស់ក្រុមមេធាវី ឧត្តមភាព និងបានជូនពរឱ្យលោកមេធាវី វ៉េង បញ្ញា និងសហការី មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះ ប្រារព្ធធ្វេីនៅបុរីរុងរឿង ផ្ទះលេខR4-៣៩០០ វិថីរុងរឿង៤ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070