ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៥រូប រួមមានៈ ១.លោកមេធាវី អឿន ស៊ុយ គម្រប់ ៦០ឆ្នាំ ២.លោកមេធាវី ម៉ាន់ សុវណ្ណា គម្រប់ ៦៣ឆ្នាំ ៣.លោកស្រីមេធាវី ហេង...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៥រូប រួមមានៈ ១.លោកមេធាវី អឿន ស៊ុយ គម្រប់ ៦០ឆ្នាំ ២.លោកមេធាវី ម៉ាន់ សុវណ្ណា គម្រប់ ៦៣ឆ្នាំ ៣.លោកស្រីមេធាវី ហេង បូភា គម្រប់ ៦៩ឆ្នាំ ៤.លោកមេធាវី ស សូវាន គម្រប់ ៨៤ឆ្នាំ ៥.លោកមេធាវី ប៉ុក ការ៉ូលីន គម្រប់ ៦៣ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៥រូប រួមមានៈ
១.លោកមេធាវី អឿន ស៊ុយ គម្រប់ ៦០ឆ្នាំ
២.លោកមេធាវី ម៉ាន់ សុវណ្ណា គម្រប់ ៦៣ឆ្នាំ
៣.លោកស្រីមេធាវី ហេង បូភា គម្រប់ ៦៩ឆ្នាំ
៤.លោកមេធាវី ស សូវាន គម្រប់ ៨៤ឆ្នាំ
៥.លោកមេធាវី ប៉ុក ការ៉ូលីន គម្រប់ ៦៣ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោក-លោកស្រីមេធាវីទាំង ៥រូប មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត លោក-លោកស្រីមេធាវី បានថ្លែងនូវការកោតសរសើរដល់ទឹកចិត្តរបស់ឯកឧត្តមប្រធាន និងលោកជំទាវ ដែលគិតគូរដល់មេធាវីដែលមានវ័យចាស់ដូចរូបលោក និងបានកោតសរសើរដល់ការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសំណូមពរឱ្យមានកម្មវិធីនេះជារៀងរហូត។ លោក-លោកស្រីមេធាវី បានគោរពជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070