ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនិងដឹកនាំ”សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង”
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនិងដឹកនាំ”សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង”
នាថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងដឹកនាំ”សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង” ជាមួយសហភាតាជាមេធាវីវ័យក្មេង នៅទីស្នាក់ការគណៈមេធាវី។ សិក្ខាសាលានេះចាប់ផ្តើមសុន្ទរកថាបើករបស់ឯកឧត្តមប្រធាន បន្តដោយការធ្វើបទបង្ហាញអំពីសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង ដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី និងការពិគ្រោះយល់ដោយមានជាសំណួរ ការកត់សម្គាល់ និងការចែករំលែកពីសំណាក់សិក្ខាកាមទាំងអស់ ហើយបញ្ចប់ដោយមតិយោបល់បូកសរុបដោយឯកឧត្តមប្រធាន។ ឯកឧត្តមប្រធានបានបញ្ជាក់ថាសេចក្តីព្រាងគោលនយោបាយនេះ គឺជាការគិតគូរវែងឆ្ងាយទូទៅដល់វិជ្ជាជីវៈមេធាវី ធនធានមនុស្សនៅក្នុងក្របខណ្ឌវិជ្ជាជីវៈ សំដៅដល់ការធានានិរន្តរភាពនៃឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវី។ កន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន គណៈមេធាវីបានចេញគោលនយោបាយដែលយកចិត្តទុកដាក់ចំពោះមេធាវីគ្រប់រូប រូបទាំងមេធាវីមានវ័យចំណាស់ និងមេធាវីជាស្រ្តីជាដើម តាមរយៈនេះមានជាអាទិ៍ គោលនយោបាយសុខុមាលភាពរបស់មេធាវី គម្រោងសួរសុខទុក្ខមេធាវីដែលមានជម្ងឺ គម្រោងសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវី គម្រោងសួរសុខទុក្ខនិងជូនពរមេធាវីស្រ្តីដែលលំហែមាតុភាព ការចូលរួមរំលែកទុក្ខ ការប្រកួតកីឡាពានរង្វាន់គណមេធាវី និងការផ្តល់ការលើកទឹកចិត្តដល់មេធាវីតាមរយៈការបង្កើតគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានបានបន្ថែមថាគោលនយោបាយមេធាវីវ័យក្មេងនេះជាការបង្កើតមធ្យោបាយ ដើម្បីពង្រឹងយន្តការដែលមានស្រាប់ និងបង្កើតយន្តការថ្មីៗ សំដៅបង្កើតថ្នាលគាំទ្រដល់ការប្រកបវិជ្ជាជីវៈនិងជីវភាពរបស់មេធាវីវ័យក្មេង ដែលជាធនធានមនុស្សដ៏សំខាន់នាពេលបច្ចុប្បន្ននិងអនាគត ស្របតាមនិន្នាការគោលនយោបាយរបស់រាជរដ្ឋាភិបាល ការអនុវត្តនៅតាមបណ្តាប្រទេសនិងស្ថាប័នអន្តរជាតិនានា។ មុននឹងបញ្ចប់ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់លើគុណភាពនៃខ្លឹមសារសេចក្តីព្រាងគោលនយោបាយនេះដែលបានរៀបចំឡើងដោយមានមូលដ្ឋានគ្រប់ជ្រុងជ្រោយមានជាអាទិ៍ លទ្ធផលស្រាវជ្រាវពីតាមបណ្តាប្រទេសនិងស្ថាប័នអន្តរជាតិនានាចំនួន១០ លទ្ធផលស្ទង់មតិមេធាវីវ័យក្មេងនៅកម្ពុជា ការប្រជុំពិភាក្សាក្នុងចំណោមក្រុមការការរៀបចំគោលនយោបាយជាច្រើនលើក ការដាក់ពិគ្រោះយោបល់ជាសាធារណៈ និងការពិគ្រោះយោបល់ដោយផ្ទាល់នាថ្ងៃនេះ។ ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង និងសហភាតាទាំងដែលបានចូលរួមផ្តល់ធាតុចូលដោយផ្ទាល់និងប្រយោល រហូតសេចក្តីព្រាងគោលនយោបាយនេះកើតចេញជារូបរាងឡើង។ ជាទីបញ្ចប់អង្គសិក្ខាសាលាទាំងមូលគាំទ្រយ៉ាងពេញទំហឹងលើខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានគោលនយោបាយនេះឡើង។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070