ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូគណៈមេធាវីបានទទួលវត្ថុអនុស្សាវរីយ៍ពីសហភាតាមេធាវីឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូគណៈមេធាវីបានទទួលវត្ថុអនុស្សាវរីយ៍ពីសហភាតាមេធាវីឥណ្ឌា ============ ថ្ងៃអាទិត្យ ១៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូគណៈមេធាវីបានទទួលវត្ថុអនុស្សាវរីយ៍ពីសហភាតាមេធាវីឥណ្ឌា មុនធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីជោគជ័យប្រកបដោយផ្លែផ្ការនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌាចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ ការប្រគល់វត្ថុអនុស្សាវរីយ៍ជាការថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន និងគណប្រតិភូដែលបានធ្វើទស្សនកិច្ចផ្លូវការនៅឥណ្ឌា។ សូមបញ្ជាក់ថាទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌាធ្វើឡើងក្នុងគោលបំណងរឹតបន្តឹង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគណៈមេធាវីទាំងពីរ និងពិភាក្សាលើប្រធានសំខាន់ៗផ្សេងៗដូចជា៖ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារក្នុងឥណ្ឌា និងកម្ពុជា” និង “ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងឥណ្ឌា” ព្រមទាំងការធ្វើទស្សនកិច្ចនៅបណ្តាស្ថាប័ន និងជួបសម្តែងការគួរសមជាមួយបណ្តាថ្នាក់ដឹកនាំក្នុងវិស័យច្បាប់សំខាន់ៗ តបតាមការអញ្ជើញរបស់លោកមេធាវី PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

H1 454262644 1013273767258511 6560754900719998940 n

H2 453980123 1013274063925148 5368685250142670878 n

H3 454353403 1013273950591826 6327770400959548172 n

H4 453996596 1013273810591840 231653403791676446 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top