ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យូ លឹមហួត ប្រធាននាយកដ្ឋានអធិការកិច្ចគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយនឹងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពី...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យូ លឹមហួត ប្រធាននាយកដ្ឋានអធិការកិច្ចគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយនឹងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំ (ក) នៃសាលាខេត្តបន្ទាយមានជ័យ


នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យូ លឹមហួត ប្រធាននាយកដ្ឋានអធិការកិច្ចគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយនឹងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំ (ក) នៃសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្ត គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះមន្រ្តីសាលាក្រុង នាយបុស្តិ៍នគរបាល ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងថ្នាក់ដឹកនាំភូមិ និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួនជិត ២៤៤នាក់។ លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានចាត់តំណាង និងក្រុមការងារមក ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ដែលការផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីដែលជាអ្នកអនុវត្តច្បាប់។ ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ ។ លោក បានសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។ ក្នុងឱកាសនេះ លោកមេធាវី យូ លឹមហួត ប្រធាននាយកដ្ឋានអធិការកិច្ចគណៈមេធាវី តំណាងរបស់ ឯកឧត្តមប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖

-ទី១. ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី

-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ

-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ

-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ តំណាងឯកឧត្តមប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជាគណៈអធិបតី និងបានជួយសម្រួល និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 454653312 1015682850350936 3026094423268532284 n

D2 454678940 1015682900350931 1271172149084390603 n

D3 451132355 1015682973684257 7465103305053959441 n

D4 454500605 1015683050350916 5101284545239334334 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top