ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាស្តីពី «ហ៊ីប៉ូតែក» រៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាស្តីពី «ហ៊ីប៉ូតែក» រៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ


នាថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាស្តីពី «ហ៊ីប៉ូតែក» ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំជាន់ទី៣ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ កិច្ចពិភាក្សានេះ មានការអញ្ជេីញចូលរួមថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមេធាវីក្នុងវិស័យធនាគារ និងសារការី សរុបចំនួន ៧១នាក់។ ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចពិភាក្សានេះឡើង ក្នុងគោលដៅលើកឡើងនូវបញ្ហាប្រឈមដែលជួបប្រទះញឹកញាប់នៅក្នុងការអនុវត្ត ទាក់ទងនឹងហ៊ីប៉ូតែក ដោយធ្វើការបង្ហាញពីទិដ្ឋភាពទូទៅលើផ្លូវច្បាប់ដែលពាក់ព័ន្ធ ហើយបើកឱ្យមានកិច្ចពិភាក្សាពីបណ្តាអ្នកច្បាប់ដែលជាមេធាវីក្នុងវិស័យធនាគារ និងសារការី។ ឯកឧត្តមប្រធានគណៈមេធាវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ដែលបានសហការផ្តល់ជូននូវការប្រើប្រាស់សាលប្រជុំជាន់ទី៣ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដល់គណៈមេធាវីក្នុងការរៀបចំកិច្ចពិភាក្សានេះ។ ឯកឧត្តមប្រធានគណៈមេធាវី មានការរំពឹងទុកខ្ពស់ចំពោះកិច្ចពិភាក្សាមួយនេះ ថានឹងអាចឱ្យបុគ្គលពាក់ព័ន្ធស្វែងយល់កាន់ច្បាស់អំពីបទប្បញ្ញតិ្តច្បាប់ តាមរយៈការពិភាក្សាគ្នាយ៉ាងផុសផុលរបស់អ្នកចូលរួមទាំងអស់គ្នា ដើម្បីឱ្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងហ៊ីប៉ូតែកនេះ កាន់តែល្អប្រសើរ ឈានទៅរកការឯកភាពគ្នាក្នុងការបកស្រាយច្បាប់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាប្រឈមក្នុងការអនុវត្ត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 454947348 1018905446695343 383244740522806026 n

B2 455108250 1018905636695324 1160696955564832069 n

B3 455001817 1018905576695330 8143204913851348024 n

B4 455224526 1018905723361982 3297672061547031861 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top