ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមដោយ នាយកទីចាត់ការរដ្ឋបាលខេត្ត នាយកទីចាត់ការអន្តរវិស័យ អភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធាននិងអនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធាននិងអនុប្រធានការិយាល័យ ប្រធានអង្គភាពលទ្ធកម្ម ស្នងការរងខេត្ត អធិការង នាយបុស្តិ៍ នាយរងបុស្តិ៍ មេបញ្ជាការ មេបញ្ជាការរងរាជអាវុធហត្ថខេត្ត/ក្រុង ក្រុមប្រឹក្សាក្រុង/ស្រុក ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ប្រជាការពារ ព្រមទាំងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួន 372នាក់។ ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានចាត់តំណាង និងក្រុមការងារមក ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ដែលការផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីដែលជាអ្នកអនុវត្តច្បាប់។ ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ ។ ឯកឧត្តម បានសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។ ក្នុងឱកាសនេះ លោកមេធាវី យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់ ឯកឧត្តមប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖
-ទី១. ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ តំណាងឯកឧត្តមប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលបានចូលរួមជាគណៈអធិបតី ជួយសម្រួល និងដែលបានផ្តល់កិច្ចសហការជាមួយគណៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!