ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយ លោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កង វណ្ណារ៉ូ អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុង...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយ លោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កង វណ្ណារ៉ូ អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កង វណ្ណារ៉ូ អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមដោយ នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតសាលាខេត្ត ប្រធានផ្នែកទទួលបណ្តឹង និងកិច្ចការរដ្ឋបាលខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាសង្កាត់នៃក្រុងច្បារមន មេភូមិនៃក្រុងច្បារមន ព្រមទាំងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួនប្រមាណ ៣៦០នាក់។ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន និងដែលការផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីដែលជាអ្នកអនុវត្តច្បាប់។ ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ ។ ឯកឧត្តម បានសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។ ក្នុងឱកាសនេះ ឯកឧត្តមប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖
-ទី១. ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលស្តីទីខេត្តកំពង់ស្ពឺ លោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមជាគណៈអធិបតី និងថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបាន ជួយសម្រួល និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!