ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កេត ច័ន្ទម៉ានីន សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយលោក​ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត​កោះកុង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈ..

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កេត ច័ន្ទម៉ានីន សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយលោក​ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត​កោះកុង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលនៃសាលាខេត្តកោះកុង


នារសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កេត ច័ន្ទម៉ានីន សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយលោក​ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត​កោះកុង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលនៃសាលាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមដោយ អភិបាលរង ចៅក្រមនៃសាលាដំបូងខេត្តកោះកុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ស្រុក ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរខេត្តទាំង២២ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងអធិការកិច្ចខេត្ត នាយកទីចាត់ការ ប្រធាន មន្ត្រីទទួលបន្ទុករដ្ឋបាលសាខាបេឡាជាតិសន្តិសុខសង្គមខេត្ត នាយកប្រតិបត្តិ ប្រធានការិយាល័យរដ្ឋបាល អភិវឌ្ឍន៍សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត នាយករងទីចាត់ការ អនុប្រធានអង្គភាព អនុប្រធានផ្នែក ប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានការិយាល័យ មន្ត្រី អនុប្រធានសាខាគយ និងរដ្ឋាករ ប្រធាន អនុប្រធាន ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលករតនាគារខេត្ត ប្រធាន អនុប្រធានសាខា ក.ក.ប ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក នាយក នាយករងរដ្ឋបាល និងប្រធានការិយាល័យចំណុះក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ មេភូមិគ្រប់ភូមិ ព្រមទាំងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួនប្រមាណ ២១៦ នាក់។ លោក​ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត​កោះកុង បានថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានចាត់តំណាង និងក្រុមការងារមក ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ដែលការផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីដែលជាអ្នកអនុវត្តច្បាប់។ ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ ។ លោកជំទាវ បានសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។ ក្នុងឱកាសនេះ លោកមេធាវី កេត ច័ន្ទម៉ានីន សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់ ឯកឧត្តមប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖

-ទី១. ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី

-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ

-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ

-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ តំណាងឯកឧត្តមប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ លោក​ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត​កោះកុង ដែលបានចូលរួមជាគណៈអធិបតី ជួយសម្រួល និងបានផ្តល់កិច្ចសហការជាមួយគណៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

J1 456257978 1023039346281953 2600491213708930272 n

J2 456142206 1023037116282176 7681853082543854210 n

J3 456226029 1023038419615379 2844986400315917322 n

J4 456225099 1023038396282048 6693893851039532515 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top