ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) នៅសាលប្រជុំលេខ៣៨៦នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាព...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) នៅសាលប្រជុំលេខ៣៨៦នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់


នាថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) នៅសាលប្រជុំលេខ៣៨៦នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងកម្មវិធីសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទ ចំនួន ៤ គឺ: ១.បទបង្ហាញស្តីពីកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើអចលនវត្ថុ ដោយឯកឧត្តម សៀក វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួង ដ.ន.ស. ២.បទបង្ហាញស្តីពីវិធាននៃដី ដោយឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនៃក្រសួង ដ.ន.ស. ៣.បទបង្ហាញស្តីពីការចុះបញ្ជីដីធ្លីលើកដំបូង ដោយឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការនៃក្រសួង ដ.ន.ស. និង៤.បទបង្ហាញស្តីពីការចុះបញ្ជីបន្ត ដោយលោកស្រី Emiko ព្រមទាំងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងមន្រ្តីក្រសួង ដ.ន.ស. ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី សិក្ខាកាមជាមេធាវីចំនួន ២៣០នាក់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រុញសិក្ខាកាមទាំងអស់ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមឱ្យបានផុសផុលលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី ជាក់ស្តែង និងមានសង្គតិភាពជាមួយច្បាប់ដទៃទៀត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

E1 457136243 1028447575741130 1988601638614117926 n

E2 457284580 1028447669074454 6330154025445844521 n

E3 457145868 1028447539074467 4121308177515265800 n

E4 457018478 1028447612407793 167259890953642331 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top