ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ជូនសិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងវិញ្ញាបនបត្រសុក្រឹតការវិជ្ជាជីវៈមេធាវីជូនសិក្ខាកាមសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប។ នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើរបាយការណ៍ជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់គណៈមេធាវី និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ផងដែរ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ចំពោះការដឹកនាំគណៈមេធាវីប្រកបដោយភាពរីកចំរើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៤ឆ្នាំនេះ។ ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ចំនួន ៩ចំណុច ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៖ ទី១.ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និងសេវាមេធាវី, គណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាព មេធាវីទាំងជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធាន វិជ្ជាជីវៈ និងក្រមសីលធម៌មេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ទី២.មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមានលក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ទី៣.គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ខ្លួន ដើម្បីចូល រួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ និងពង្រីកសកម្មភាពផ្សព្វផ្សាយ ច្បាប់ដល់សាធារណជន, ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុង សង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ។ ទី៤.សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងយុត្តិធម៌សហការជាមួយគណៈមេធាវី ដើម្បីពិនិត្យការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះបានអនុវត្ត អស់រយៈពេលជិត ៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹង ការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការ ប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និងរបៀបនៃការបោះឆ្នោតជ្រើសរើស ប្រធាន និងក្រុមប្រឹក្សាគណៈមេធាវី ជាដើម។ ទី៥.សម្តេចធិបតី លើកទឹកចិត្តឱ្យមេធាវីគ្រប់រូបបន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេស បន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្ត ទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន។ ទី៦.ក្នុងនាមជាអ្នកច្បាប់រួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់, មេធាវី គ្រប់រូប ត្រូវគោរពច្បាប់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន, ព្រមទាំងត្រូវចៀសឱ្យខាងតែបាននូវអាកប្បកិរិយាក្រអឺតក្រអោង និងអំពើល្មើសច្បាប់ណាមួយ។ ក្នុងន័យនេះ ក្នុងករណីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ និងអសីលធម៌ណាមួយ, គណៈមេធាវីត្រូវមានវិធានការឱ្យតឹងរ៉ឹងបំផុតស្របតាមនីតិវិធីជាធរមាន។ ទី៧.សម្តេចធិបតី លើកទឹកចិត្តឱ្យមេធាវីនៃគណៈមេធាវីបន្តរួមចំណែកឱ្យបានកាន់តែ ច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពសង្គម និងការលើកស្ទួយ និងពង្រឹងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ទី៨.លេខាធិការដ្ឋាននៃសាលាជម្រះក្តីនានា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម សូមជួយសម្រួលដល់ការងាររបស់មេធាវី ដែលបានបំពេញវិជ្ជាជីវៈរបស់ខ្លួនត្រឹមត្រូវយុត្តិធម៌តាមច្បាប់ ជាពិសេសក្នុងរឿងក្តីរបស់ជនក្រីក្រ។ ទី៩.សម្តេចធិបតី ណែនាំដល់អង្គភាពនគរបាលយុត្តិធម៌ទាំងអស់ សូមសហការជួយសម្រួលដល់មេធាវី ដែលបានអនុវត្តវិជ្ជាជីវៈក្នុងការអមកូនក្តីនៅដំណាក់កាលស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

H1 458535507 1035092311743323 569221438536720508 n

H2 458535079 1035092331743321 8613040485636281409 n

H4 458579219 1035092528409968 1051394332697370040 n

H5 458306136 1035092308409990 305786660343319421 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top