ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ចូលរួមពិធីកាន់បិណ្ឌទី៩ តាមគន្លងប្រពៃណីពុទ្ធសាសនា ចំនួន ៥វត្ត (វត្តក្តីអណ្តែត វត្តស្រយ៉ូវ វត្តសត្ថារ៉ាម វត្តសែនសិរី វត្តរលួស) នៅសង្កាត់ស្រយ៉ូវ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ចូលរួមពិធីកាន់បិណ្ឌទី៩ តាមគន្លងប្រពៃណីពុទ្ធសាសនា ចំនួន ៥វត្ត (វត្តក្តីអណ្តែត វត្តស្រយ៉ូវ វត្តសត្ថារ៉ាម វត្តសែនសិរី វត្តរលួស) នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ចូលរួមពិធីកាន់បិណ្ឌទី៩ តាមគន្លងប្រពៃណីពុទ្ធសាសនា ចំនួន ៥វត្ត (វត្តក្តីអណ្តែត វត្តស្រយ៉ូវ វត្តសត្ថារ៉ាម វត្តសែនសិរី វត្តរលួស) នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសដ៏វិសេសវិសាលដែលប្រកបដោយកុសលចេតនា នេះ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារបានវេរប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគ បច្ច័យកសាងវត្តទាំង៥ បច្ច័យបួនសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា គណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋ ផងដែរ។ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារទាំងអស់ សូមជូនពរបងប្អូនសហភាតាមេធាវី និងប្រជាពលរដ្ឋខ្មែរទាំងអស់ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ សូមអនុមោទនាបុណ្យកុសល ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនសហភាតាមេធាវី និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានទទួលចំណែកបុណ្យស្មើៗគ្នា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070