ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសូត្រមន្ត និងសម្ពោធសហសាលឧត្តមភាពរបស់គណៈមេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសូត្រមន្ត និងសម្ពោធសហសាលឧត្តមភាពរបស់គណៈមេធាវី
នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសូត្រមន្ត និងសម្ពោធសហសាលឧត្តមភាព នៅជាន់ទី ៣ នៃទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនេះមានការសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល និងកាត់ខ្សែបូរសម្ពោធសហសាលឧត្តមភាព ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការជំនាញ ប្រតិភូរាជធានីខេត្តរបស់គណៈមេធាវី រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ សហសាលឧត្តមភាពត្រូវបានផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ សហសាលថ្មីនេះ មានសមត្ថភាពទទួលអ្នកចូលរួមបាន ៣០៥ នាក់ ត្រូវបានរចនាឡើងបែបទំនើប ជាសហសាលពហុបំណងសម្រាប់កម្មវិធីសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងកិច្ចប្រជុំនានាជាដើម ដោយមានបំពាក់ប្រព័ន្ធសំឡេង រូបភាព និងបណ្តាញទំនើបចុងក្រោយ។ ឯកឧត្តមប្រធានបានមានប្រសាសន៍ថាសហសាលនេះត្រូវបានរៀបចំយ៉ាងល្អស្អាតនិងទំនើបនេះឡើង ដើម្បីឱ្យសក្តិសមនឹងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070