ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវ:មេធាវីវគ្គទី១៧

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវ:មេធាវីវគ្គទី១៧


នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវ:មេធាវីវគ្គទី១៧ ដោយមានវត្តមានចូលរួមរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី លោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ និងណែនាំដល់សហភាតាជាសិក្ខាកាមសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី១៧ទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរឱ្យសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី លោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីនិងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គ១៧ទាំងអស់ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងទទួលជោគជ័យក្នុងការសិក្សា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 462722375 1061222402463647 8942656451435699098 n

A2 462713216 1061222645796956 2875853972391150108 n

A4 462783505 1061222442463643 7378198776517305902 n

A3 462700968 1061222822463605 1815878086209625958 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top