លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពី តួនាទីនិងភារកិច្ចរបស់សមាគមច្បាប់អាស៊ានកម្ពុជា និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពី តួនាទីនិងភារកិច្ចរបស់សមាគមច្បាប់អាស៊ានកម្ពុជា និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា
នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី តំណាងលោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពី តួនាទីនិងភារកិច្ចរបស់សមាគមច្បាប់អាស៊ានកម្ពុជា និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយមានវាគ្មិនកិត្តិយសលោកមេធាវី ហ៊ឹប ណារិទ្ធិ និងលោកមេធាវី ស្រ៊ុន ធីរិទ្ធិ ព្រមទាំងមានការចូលរួមពីសិក្ខាកាមប្រមាណ ៥០នាក់។ ក្នុងឱកាសនេះ លោកមេធាវី ប៉ា ងួនគា បានថ្លែងអំណរគុណវាគ្មិនកិត្តិយសទាំងពីររូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញប្រធានបទខាងលើជូនសិក្ខាកាម និងសូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី ដែលជាទិសស្លោករបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070