លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី អ៊ុំ រតនា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ហួត ហ៊ី អត្តលេខ ៩០៥
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី អ៊ុំ រតនា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ហួត ហ៊ី អត្តលេខ ៩០៥
នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី អ៊ុំ រតនា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ហួត ហ៊ី អត្តលេខ ៩០៥។ ក្នុងឱកាសប្រកបដោយមានទុក្ខដ៏ក្រៀមក្រំនេះ លោកមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់លោកប្រធាន និងគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ជាកិច្ចបច្ឆាមរណៈដល់លោកមេធាវី ព្រមទាំងតាវកាលិកមេធាវីទទួលមរណភាព ចំនួន ៤ ០០០ ០០០(បួនលាន)រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិឃ្លី ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070