លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
នាព្រឹក ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងថ្នាក់ដឹកនាំសាលាឧទ្ធរណ៍។ នៅក្នុងជំនួបនេះ ស្ថាប័នទាំងពីរបានជជែកពិភាក្សាលើយន្តការនៃការផ្តល់ព័ត៌មានទៅវិញទៅមកអំពីផលលំបាកក្នុងការអនុវត្តច្បាប់ និងពិភាក្សាលើកិច្ចសហការរបស់គណៈមេធាវីជាមួយសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងការចូលរួមលើកស្ទួយវិស័យយុត្តិធម៌ តាមរយៈការផ្តល់សេវាមេធាវីការពារក្ដីជូនជនក្រីក្រដោយមិនគិតកម្រៃ និងបញ្ហាផ្សេងៗ។ ជាលទ្ធផល ភាគីទាំងពីរឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកដែលពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានចូលរួមអបអរសាទរលោកមេធាវី សាំង វណ្ណៈ ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវីអាណត្តិទី១៥ កាលពីខែតុលា ឆ្នាំ២០២៤។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070