ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបង្រៀនបញ្ចប់មេរៀនទី៥ «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ» ដែលជាមេរៀនចុងក្រោយនៃមុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់សិក្ខាកាម..
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបង្រៀនបញ្ចប់មេរៀនទី៥ «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ» ដែលជាមេរៀនចុងក្រោយនៃមុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី១៧
នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបង្រៀនបញ្ចប់មេរៀនទី៥ «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ» ដែលជាមេរៀនចុងក្រោយនៃមុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី១៧។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងការបណ្តុះបណ្តាលនេះ ព្រមទាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី ផងដែរ។ មុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» នេះ មានរយៈពេល ១២ ម៉ោង និងមានចំនួន ៥ មេរៀន ដែលកន្លងមក មេរៀនទី១ សញ្ញាណនៃអំពើពុករលួយ មេរៀនទី២ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា បង្រៀនដោយ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេរៀនទី៣ បទល្មើសពុករលួយ និងទោស និងមេរៀនទី៤ នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ បង្រៀនដោយ ឯកឧត្តម អ៊ឹម ឧត្តម ឧបការី នៃ អ.ប.ព.។ ការបណ្តុះបណ្តាលនេះប្រារព្ធធ្វើនៅ ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070