លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវី និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី»
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវី និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី»
នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវី និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី» នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃមហាវិទ្យាល័យច្បាប់ សរុបចំនួន ៣៥០នាក់។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតបានស្វែងយល់អំពី «វិជ្ជាជីវៈ និងបែបបទ នៃការចូលប្រកបវិជ្ជាជីវៈមេធាវី» ក៏ដូចជាតួនាទី និងភារកិច្ច របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្តល់ឱកាសជូនដល់និស្សិត សិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តជាក់ស្ដែង ទទួលបាននូវចំណេះដឹង បទពិសោធន៍ និងការងារមួយចំនួនបន្ថែមទៀត។ ការអញ្ជើញលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាខាងលើ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នេះ សបញ្ជាក់ឱ្យឃើញថា វិជ្ជាជីវៈមេធាវីមានការទទួលស្គាល់ និងមានភាពរុងរឿង ក្រោមការដឹកនាំរបស់លោកប្រធាន ដោយ ស្របតាមចក្ខុវិស័យដឹកនាំរបស់លោកប្រធាន គឺ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070