លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំគណៈប្រតិភូគណៈមេធាវី អញ្ជើញត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីការប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំគណៈប្រតិភូគណៈមេធាវី អញ្ជើញត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីការប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស
នាល្ងាចថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំគណៈប្រតិភូគណៈមេធាវី អញ្ជើញត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីការប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» (3rd Trade Policy Review-TPR) ដែលដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ជាមួយរដ្ឋជាសមាជិក WTO នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ សហព័ន្ធស្វីស កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ប្រកបដោយសុវត្ថិភាព ។ គួរបញ្ជាក់ផងដែរ រយៈពេល៣ថ្ងៃ នៃកិច្ចប្រជុំ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានពន្យល់ និងបកស្រាយសំនួរដែលពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈរបស់មេធាវីបរទេស ជូនដល់រដ្ឋជាសមាជិក គឺត្រូវស្ថិតក្នុងក្របខណ្ឌគណៈមេធាវី ហើយមានឆន្ទៈក្នុងការសម្របសម្រួល និងធ្វើយ៉ាងណាឱ្យមានការវិវឌ្ឍន៍ និងផលប្រយោជន៍ជារួមនៃសង្គមសេដ្ឋកិច្ចកម្ពុជា ដោយទទួលបានការគាំទ្រ និងការសាទរពីរដ្ឋជាសមាជិក WTO។ កិច្ចប្រជុំនេះក៏បានបង្ហាញពីភាពជោគជ័យរបស់កម្ពុជា លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអង្គការនេះមានសមាជិកចំនួន ១៦៦ ប្រទេស។ លើសពីនេះ សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាំង ១៦៦ ប្រទេស ក៏បានស្គាល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070