លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី៣០ របស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី៣០ របស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅអគារD នៃមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ , អតីតប្រធានគណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ថ្នាក់ដឹកនាំគណៈមេធាវី, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី, បុគ្គលិកគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីទូទាំងប្រទេស។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងចំណាប់អារម្មណ៍បើកមហាសន្និបាតលើកទី៣០ របស់គណៈមេធាវី ។ តាមរបាយការណ៍ដែលបានលើកឡើងដោយ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមេធាវី បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំមកនេះ គណៈមេធាវី ក្រោមការដឹកនាំរបស់លោកមេធាវី សាំង វណ្ណៈ សម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងគោលបំណងបម្រើដល់ផលប្រយោជន៍របស់សហភាតាដែលក្នុងអាណត្តិទី១៥ នេះ ទទួលបានភាពជោគជ័យក្នុងការងារ ដោយបានដាក់ចេញនូវទិសដៅការងារចំនួន៧ សម្រាប់អនុវត្តនូវគោលយោបាយចំនួន៩ចំណុច ក្រោមចក្ខុវិស័យ “រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី” ដែលមានដូចជា ៖

- ការលើកកម្ពស់យុត្តិធម៌សង្គម និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

- ការពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចនានា

- ការពង្រឹងការចូលប្រកបវិជ្ជាជីវៈមេធាវី - ការលើកកម្ពស់ការប្រកបវិជ្ជាជីវៈមេធាវី

- ការផ្សព្វផ្សាយច្បាប់និងការបណ្តុះបណ្តាលច្បាប់ - ការកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល

- ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិងស្ថាប័នជាតិ អន្តរជាតិ

- គម្រោងសុខុមាលភាព និងការលើកទឹកចិត្តមេធាវី

- និងការគ្រប់គ្រងហិរញ្ញវត្ថុគណៈមេធាវី។

V3 566235373 1351463880106163 195059182482692974 n

V4 565647222 1351463873439497 1963748231839787281 n

V5 565926661 1351463890106162 5957237044840877320 n

V6 565110242 1351464066772811 1475879694755590730 n

V7 565901238 1351464446772773 8146480615889012521 n

V8 560583557 1351464353439449 8715935594701238098 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top