លោកស្រីមេធាវី ទី សុយីតា អនុប្រធាននាយកដ្ឋានអធិការកិច្ច និងលោកមេធាវី លុន ហានហ្វា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការលើកកម្ពស់សិទ្ធិទទួលបានជំនួយផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ ភាគអាស៊ីអាគ្នេយ៍» នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ

លោកស្រីមេធាវី ទី សុយីតា អនុប្រធាននាយកដ្ឋានអធិការកិច្ច និងលោកមេធាវី លុន ហានហ្វា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការលើកកម្ពស់សិទ្ធិទទួលបានជំនួយផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ ភាគអាស៊ីអាគ្នេយ៍» នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ


នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកស្រីមេធាវី ទី សុយីតា អនុប្រធាននាយកដ្ឋានអធិការកិច្ច និងលោកមេធាវី លុន ហានហ្វា ដែលលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឱ្យចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការលើកកម្ពស់សិទ្ធិទទួលបានជំនួយផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ ភាគអាស៊ីអាគ្នេយ៍» ចំនួនបីថ្ងៃ (ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលរៀបចំដោយ UNODC ដែលមានការសហការណ៍ពី TIJ, Access to Justice និងក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសដែលជាសមាជិកអាស៊ាន និងស្ថាប័នដទៃទៀត។ សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងធ្វើការបណ្តុះបណ្តាលនិងចែករំលែកដល់បណ្តាប្រទេសដែលសមាជិកអាស៊ាន នូវបច្ចេកទេសជាច្រើនពាក់ព័ន្ធទៅនឹងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះប្រកបដោយប្រសិទ្ធិភាព និងសក្ត័សិទ្ធិភាព ដោយក្នុងវគ្គបណ្តុះបណ្តាលនោះ ប្រតិភូគណៈមេធាវី បានធ្វើការចែករំលែកនូវបទពិសោធន៍ និងការអនុវត្តមួយចំនួនដល់អង្គសិក្ខាសាលាមានដូចជា៖

១. ការបង្កើតយន្តការសេវាកម្មជំនួយផ្នែកច្បាប់ ឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ (Establishing holistic legal aid services tailored to Victim’s needs)

២. ប្រសិទ្ធិភាពក្នុងការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនដែលពាក់ព័ន្ធ នៅដំណាក់កាលមន្ត្រីនគរបាល និងដំណាក់កាលមុនជម្រះក្តី (National good practices to enhance access to legal aid for people in the police and pre-trial detention.

៣. ប្រសិទ្ធិភាព និងនវានុវត្តន៍ក្នុងការពង្រឹងក្នុងការផ្តល់ជំនួយផ្លូវច្បាប់តាមរយៈការបណ្តុះបណ្តាល និងការទទួលស្គាល់គុណវុឌ្ឍរបស់អ្នកផ្តល់ជំនួយច្បាប់)។ (Effective and innovative measures to enhance access to legal aid through training and accreditation of legal aid providers)។ ជាលទ្ធផលនៅក្នុងការចូលរួមសិក្ខាសាលាថ្នាក់តំបន់ រយៈពេល បី ថ្ងៃ កន្លងមកនេះ UNODC បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា ក៏ដូចជាប្រតិភូគណៈមេធាវី ដែលបានចំណាយពេលដ៏មានតម្លៃក្នុងចូលរួម និងបានចែករំលែកនូវបទពិសោធន៍ក្នុងវិស័យច្បាប់។ លើសពីនេះទៀត UNODC សង្ឃឹមយ៉ាងម៉ុតមាំថាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសក្នុងការចូលរួមសិក្ខាសាលាបន្តបន្ទាប់ទៀត។

Y1 571109946 1355818063004078 7816949361223648515 n

Y2 571242931 1355818109670740 8891658309618900387 n

Y3 571152256 1355818173004067 8951207220768642484 n

Y4 570473155 1355818196337398 7714874638967755707 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top