លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវី ចូលរួមព្រះរាជពិធីខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវី ចូលរួមព្រះរាជពិធីខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា
នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងលោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវី ចូលរួមព្រះរាជពិធីខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅវិមានឯករាជ្យ ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧២ ប្រារព្ធឡើងក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដង្ហែព្រះរាជដំណើរមានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ។ ក្នុងព្រះរាជពិធីនេះ ក៏មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ ៕




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070