លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចុះសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព កន្ដ្រកផ្លែឈើជូនលោកមេធាវី ហុង ច័ន្ទសុខា ដែលកំពុង...

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចុះសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព កន្ដ្រកផ្លែឈើជូនលោកមេធាវី ហុង ច័ន្ទសុខា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ


នារសៀល ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចុះសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព ក៏ដូចជា កន្ដ្រកផ្លែឈើ ជូនលោកមេធាវី ហុង ច័ន្ទសុខា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងឱកាសនោះ លោកមេធាវី វិច សុវាចា បានពាំនាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់លោកប្រធានគណៈមេធាវី ជូនចំពោះលោកមេធាវី ហុង ច័ន្ទសុខា និងបានជូនពរលោកមេធាវី សូមឆាប់បានធូរស្បើយពីជម្ងឺ ។ លោកមេធាវី ហុង ច័ន្ទសុខា បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន និងសមាជិកគណៈមេធាវី ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ចំពោះរូបលោក ក៏ដូចជាបានជួយឧបបត្ថម្ភជាថវិកាសម្រាប់សម្រាលបន្ទុកលើការព្យាបាលរបស់លោកផងដែរ ។ លោកមេធាវី ហុង ច័ន្ទសុខា ក៏បានជូនពរ លោកប្រធានគណៈមេធាវី ​ព្រមទាំងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

G1 593714289 1389608406291710 7671278665274168398 n

G2 593296689 1389608359625048 3414386006599174897 n

G3 592191339 1389608396291711 2444191599294793103 n

G4 592857741 1389608382958379 8816844405300516574 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top