កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី)
កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី)
នារសៀល ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានការចូលរួមពីក្រុមការងាក្រសួង ដ.ន.ស. និងក្រុមការងារចំពោះកិច្ចរបស់គណៈមេធាវី នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគម្រោងអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។ កិច្ចប្រជុំ ផ្តោតសំខាន់ទៅលើការពិភាក្សាលើមាត្រា១៨៣-១៨៦ ពាក់ព័ន្ធនឹងការចុះបញ្ជីអំពីទ្រព្យសម្បត្តិរួមប្តីប្រពន្ធ ដែលទទួលបន្ទុកដោយលោកស្រីមេធាវី ទេព បូផល។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070