កិច្ចប្រជុំបុគ្គលិកគណៈមេធាវី

[English Below]

កិច្ចប្រជុំបុគ្គលិកគណៈមេធាវី


នៅទីស្នាក់ការគណៈមេធាវី នារសៀលថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំបុគ្គលិកគណៈមេធាវី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ទីប្រឹក្សាប្រធានគណៈមេធាវី និងបុគ្គលិកទាំងអស់របស់គណៈមេធាវីនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

១. ការពង្រឹងការអនុវត្តបទវិន័យនិងសណ្ដាប់ធ្នាប់ការងាររបស់បុគ្គលិកគណៈមេធាវី

២. ការយកចិត្តទុកដាក់អនុវត្តភារកិច្ចដែលបានចាត់តាំង ឱ្យមានភាពឆាប់រហ័សនិងប្រសិទ្ធភាព

៣. ការរៀបចំឱ្យមានកិច្ចប្រជុំផ្ទៃក្នុងតាមនាយកដ្ឋាននីមួយៗ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា BAKC's Staffs Meeting


At BAKC Head Quarter, in the afternoon of Tuesday 27th January 2026, attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, presided over the meeting of BAKC's staffs. The meeting was attended by the management team of the Secretariat General of the Bar, the management of Lawyer Training Center, Bar president's advisors , as well as all staffs of BAKC and LTC. The meeting was conducted in accordance with the following agenda:

1. Strengthening the implementation of discipline and working environment of the staffs.

2. Attention to the prompt and effective implementation of assigned duties.

3. Organizing internal meetings within each department to monitor work progress and to address challenges in a timely manner.

S1 622764765 1434078985177985 4127633573814282734 n

S2 619596648 1434079551844595 6347973065655243504 n

S3 619379745 1434080661844484 727316543226773296 n

S4 621611966 1434080881844462 7969676540145641431 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top