ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពហុព្យាបាល សុខ រក្សា

[English Below]

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពហុព្យាបាល សុខ រក្សា


នៅទីស្នាក់ការគណៈមេធាវី នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពហុព្យាបាល សុខ រក្សា បានចុះអនុស្សរណៈនៃការយោគ យល់ក្រោមអធិបតីភាព លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងកញ្ញា ជីវ ឡាន់ នាយកគ្រប់គ្រងទូទៅនៃមន្ទីរពហុព្យាបាល សុខ រក្សា។ តាមរយៈអនុស្សរណៈនេះ មន្ទីរពហុព្យាបាល សុខ រក្សា មានការផ្តល់ជូនពិសេស ដោយមានការបញ្ចុះតម្លៃដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និងក្រុមគ្រួសារផ្ទាល់ សម្រាប់សេវាថែទាំសុខភាពស្ត្រី កុមារ និងក្រុមគ្រួសារ។ គួរបញ្ជាក់ផងដែរថា មន្ទីរពហុព្យាបាល សុខ រក្សា គឺជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកទេសដែលទទួលបានការទុកចិត្តខ្ពស់ ដោយផ្តល់នូវការថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ចាប់ពីសេវាកម្មសុខភាពទូទៅប្រចាំថ្ងៃ រហូតដល់ការព្យាបាលឯកទេសកម្រិតខ្ពស់ផ្នែកប្រព័ន្ធរំលាយអាហារ និងជំងឺមហារីកផងដែរ។


Memorandum of Understanding Signing Ceremony between the Bar Association of the Kingdom of Cambodia and Sok Reaksa Polyclinic


At the BAKC, in the morning of Wednesday, January 28th, 2026, The Bar Association of the Kingdom of Cambodia and Sok Reaksa Polyclinic signed a memorandum of understanding represented by Mr. SAING Vannak, Attorney-at-Law, President of the Bar Association of the Kingdom of Cambodia, and Ms. CHIV Lan, General Manager of Sok Reaksa Polyclinic. Under this Memorandum of Understanding, Sok Raksa Polyclinic offers with a special discount benefits to members of the Bar Association, Bar Association staff, and their immediate family members, particularly for women’s health care, child health care, and family health services. Sok Reaksa Polyclinic offers a highly trusted specialized medical center, providing comprehensive health care services ranging from general daily medical services to advanced specialized treatment in the fields of digestive system diseases and cancer.

U1 623419291 1434316935154190 1651698742160312096 n

U2 623374618 1434316921820858 1971967205055887804 n

U3 623270537 1434317338487483 223238749857538992 n

U4 622381198 1434317321820818 8363372612171085031 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top