កម្មវិធី LAW TALK CONFERENCE 2026
កម្មវិធី LAW TALK CONFERENCE 2026
នារសៀល ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី ប៊ុន ណាវីណា អគ្គលេខាធិការរងទទួលបន្ទុកប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងលោក សំ រិទ្ធីសិទ្ធិ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកម្មវិធី LAW TALK CONFERENCE 2026 រៀបចំដោយ KONRAD ADENAUER STIFTUNG នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ កិច្ចពិភាក្សានេះ រៀបចំឡើងក្រោមប្រធានបទ «Why Data Governance Matters» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក៏ដូចជាជំរុញការអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យា ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ (FinTech) និងការរីកចម្រើននៃវិទ្យាសាស្ត្រសុខាភិបាលក្នុងយុគសម័យឌីជីថល ដើម្បីដោះស្រាយចំណុចប្រសព្វនៃការគ្រប់គ្រងទិន្នន័យ បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងសុខភាពសាធារណៈ៕
LAW TALK CONFERENCE 2026
On the afternoon of Tuesday, 27 January 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia assigned Attorney BUN Navina, Deputy Secretary-General in charge of the Department of Public Relations and International Cooperation, together with Mr. Sam Rithyseth, Deputy Director of the Department of Public Relations and International Cooperation, attended the LAW TALK CONFERENCE 2026 organized by the KONRAD ADENAUER STIFTUNG at the Hyatt Regency Hotel, Phnom Penh. The conference was held under the theme “Why Data Governance Matters”, with the objective of raising awareness and promoting development in financial technology (FinTech) services and the advancement of health sciences in the digital era. The discussion addressed the intersection of data governance, financial technology, and public health, highlighting their growing importance in today’s digital society.




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070