សេចក្ដីជូនដំណឹងអំពីសិក្ខាសាលា «សិក្សាស្វែងយល់ ពិគ្រោះ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី)» រៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

[English Below]

សេចក្ដីជូនដំណឹងអំពីសិក្ខាសាលា «សិក្សាស្វែងយល់ ពិគ្រោះ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី)» រៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ នឹងត្រូវរៀបចំក្រោមទម្រង់នៃកិច្ចពិភាក្សាលើប្រធានបទដូចខាងក្រោម៖

-ប្រធានបទទី១ «ការចុះបញ្ជីអំពីកម្មសិទ្ធិ-ករណីទ្រព្យសម្បត្តិរួមប្តីប្រពន្ធ» សម្របសម្រួលដោយ លោកស្រីមេធាវី ទេព បូផល

-ប្រធានបទទី២ «ការចុះបញ្ជីអចលនវត្ថុផ្អែកតាមសេចក្តីសម្រេចរបស់តុលាការ» សម្របសម្រួលដោយ លោកមេធាវី អ៊ីវ ប៉ូលី

-ប្រធានបទទី៣ «នីតិវិធីក្នុងការស្រាវជ្រាវទ្រព្យសម្បត្តិរបស់កូនបំណុល» សម្របសម្រួលដោយ លោកមេធាវី ហួយ តុងគីន សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ ដល់ម៉ោង ១៧:០០។ សម្រាប់ការចុះឈ្មោះ៖

-ប្រធានបទទី១៖ https://forms.gle/rBJwncGQFesjWmT1A

-ប្រធានបទទី២៖ https://forms.gle/q5QVArEpdGGgZAKy7

-ប្រធានបទទី៣៖ https://forms.gle/RTuYkTyfFVLPaux19


Seminar on “Reviewing and Consulting on the Land Law Draft (New)” This seminar is jointly organized by the Ministry of Land Management, Urban Planning and Construction and the Bar Association of the Kingdom of Cambodia.

The seminar will be conducted in the form of panel discussions on the following topics:

- Topic 1: “Registration of Ownership – Cases of Common Property” Moderated by Attorney TEP Bophal

- Topic 2: “Registration of Immovable Property Based on Court Decisions” Moderated by Attorney IV Poly

- Topic 3: “Procedures for Investigating a Debtor’s Assets” Moderated by Attorney HUOY Tongkin The seminar will take place on Tuesday, 28th April 2026, from 8:30 to 17:00. For Registration:

- Topic 1: https://forms.gle/rBJwncGQFesjWmT1A

- Topic 2: https://forms.gle/q5QVArEpdGGgZAKy7

- Topic 3: https://forms.gle/RTuYkTyfFVLPaux19

Q1 652252349 1474418277810722 1495141877927916692 n

Q2 653702554 1474418307810719 7299090679257598912 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top