ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព
ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព
នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការមូលនិធិសុខុមាលភាពមេធាវី បានប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី ឆេង ស៊ីវហ្គេច និងលោកស្រីមេធាវី ណន ជីវហួរ ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ លោកស្រីមេធាវីទាំងពីររូប បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលតាវកាលិកពីលោកប្រធាន ដោយសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់សុខុមាលភាពមេធាវី ជាពិសេសមេធាវីជាស្ត្រី និងសូមគោរពជូនលោកប្រធានទទួលបាននូវជោគជ័យគ្រប់ប្រការ និងនាំយកនូវសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់គណៈមេធាវី ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។
The Handling over of Maternity Leave Allowance to Female Lawyers
On the afternoon of Thursday, 9th July 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia and Chairman of the Lawyers’ Welfare Foundation Committee, presented maternity leave allowance to Attorney CHHENG Sivgech and Attorney NORN Chivhour to help alleviate some of the financial burden during on their families. The two lawyers expressed their great appreciation for receiving the allowance from the President. This gesture reflects the Bar Association’s attention to the welfare of lawyers, especially female lawyers. They also respectfully wished the President continued success and to bring further new achievements for the Bar Association, for the prosperity of the legal profession.




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070