សិក្ខាសាលាស្តីពី «អនុប្បទានសិទ្ធិលើបំណុល(ការផ្ទេរបំណុល)»

[English Below]

សិក្ខាសាលាស្តីពី «អនុប្បទានសិទ្ធិលើបំណុល(ការផ្ទេរបំណុល)»


នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីថ្លែងមតិចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាស្តីពី «អនុប្បទានសិទ្ធិលើបំណុល(ការផ្ទេរបំណុល)» ដែលសហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្រោមគម្រោងអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកដោយ លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារជាតិនៃកម្ពុជា និងសមាជិកក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា សរុបប្រមាណ ១០០នាក់ នៅសាលសន្និសីទរបស់វិទ្យា​ស្ថានសិក្សាបច្ចេក​ទេស​ធនាគារ​។ ថ្លែងក្នុងឱកាសនោះ លោកមេធាវី អ៊ីវ ប៉ូលី បានលើកឡើងអំពីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលជាក្របខណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងវិស័យច្បាប់ និងហិរញ្ញវត្ថុ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការយល់ដឹងអំពីអនុប្បទានសិទ្ធិលើបំណុល សម្រាប់ការអនុវត្តក្នុងវិស័យហិរញ្ញវត្ថុ។ នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកបណ្ឌិត ឡាយ សុខហេង បានលើកឡើងអំពីសារៈសំខាន់នៃការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងអនុប្បទានសិទ្ធិលើបំណុល ជាពិសេសក្នុងការធានាឱ្យការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ ប្រព្រឹត្តទៅដោយមានភាពច្បាស់លាស់ និងស្របតាមច្បាប់។ គួរបញ្ជាក់ថា ការស្វែងយល់អំពីអនុប្បទានសិទ្ធិលើបំណុល ផ្សារភ្ជាប់យ៉ាងសំខាន់ជាមួយនឹងយន្តការមួយចំនួនដែលត្រូវអនុវត្តក្នុងវិស័យធនាគារ និងមានភាពចាំបាច់ក្នុងការតាក់តែងបទប្បញ្ញត្តិបំពេញបន្ថែម។ ដើម្បីសម្រេចបាននូវគោលបំណងនៃការរៀបចំ សមាជិកក្រុមការងារចំពោះកិច្ចរបស់គណៈមេធាវី បានលើកយកប្រធានបទចំនួន៣មកធ្វើបទបង្ហាញ រួមមាន៖
១. អនុប្បទានសិទ្ធិលើបំណុលផ្អែកតាមក្រមរដ្ឋប្បវេណី ឧទ្ទេសនាមដោយ លោកស្រីមេធាវី ទេព បូផល
២. មុខងាររបស់អនុប្បទានសិទ្ធិលើបំណុល និងប្រាតិភោគ (ហ៊ីប៉ូតែក ការបញ្ចាំ និងការធានាផ្សេងទៀត) ឧទ្ទេសនាមដោយ លោកស្រីមេធាវី តែ មុយគីម
៣. ការផ្ទេរទ្រព្យសកម្មឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានបញ្ហា៖ ការសិក្សាប្រៀបធៀបអំពីបទពិសោធអន្តរជាតិ អន្តរាគមន៍របស់និយ័តករ និងការពិចារណាគោលនយោបាយសម្រាប់កម្ពុជា ឧទ្ទេសនាមដោយ លោកស្រីមេធាវី គក បូរ៉េន
ក្រោយពីបានបញ្ចប់បទបង្ហាញ វាគ្មិនបានបើកឱ្យមានការពិភាក្សា និងសំណួរពីសិក្ខាកាម ពាក់ព័ន្ធនឹងប្រធានបទអនុប្បទានសិទ្ធិលើបំណុល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តជាក់ស្តែង។


Seminar on “Assignment of Claim (Loan Transfer)”


On Wednesday, August 19, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney IV Poly, Member of the Bar Council, to attend as a member of the presidium and deliver remarks at the seminar on “Assignment of Claims (Loan Transfer)”, jointly organized by the Bar Association of the Kingdom of Cambodia and the National Bank of Cambodia under the framework of the Memorandum of Understanding between the two institutions. The seminar featured opening remarks by Dr. LAY Sokheng, Deputy Governor and Director General of Regulation and Financial Inclusion of the National Bank of Cambodia, and was attended by approximately 100 participants, including leaders and staff of the National Bank of Cambodia and members of the working group responsible for implementing the Memorandum of Understanding between the Bar Association of the Kingdom of Cambodia and the National Bank of Cambodia. The seminar was held at the Conference Hall of the Institute of Banking Studies. In his remarks, Attorney IV Poly highlighted the Memorandum of Understanding between the Bar Association of the Kingdom of Cambodia and the National Bank of Cambodia as a framework for strengthening cooperation and facilitating the exchange of knowledge and experience in the legal and financial sectors. He also emphasized the importance of understanding assignment of claims for its application in the financial sector. In his opening remarks, Dr. LAY Sokheng highlighted the importance of understanding the legal framework and practical implementation relating to assignment of claims, particularly in ensuring that the rights and obligations of relevant parties are exercised clearly and in accordance with the law. He further noted that an understanding of assignment of claims is closely connected with several mechanisms applied in the banking sector and is necessary for the development of supplementary regulations. To achieve the objectives of the seminar, members of the Bar Association's working group delivered presentations on three topics, including:
1. Assignment of Claims Based on the Civil Code, presented by Attorney TEP Bophal.
2. The Role of Assignment of Claims and Security Interests (Hypothec, Pledge and Other Means of Security), presented by Attorney TE Muykim.
3. Loan Asset Transfer in Distressed Financial Institutions: Comparative International Practices, Regulatory Intervention, and Policy Implications for Cambodia, presented by Attorney KORK Boren. Following the presentations, the speakers opened the floor for discussion and questions from the participants on assignment of claims and various challenges arising in its practical implementation.

P1

P2

P3

P4

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top