លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីពិភាក្សាការងារជាមួយសហព័ន្ធមេធាវីម៉ាឡេស៊ី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារជាមួយ សហព័ន្ធមេធាវីម៉ាឡេស៊ី ដោយផ្តោតលើកិច្ចការងារសំខាន់ៗដែលមានរបៀបវារៈដូចជា៖

Read more ...

សេចក្ដីជូនដំណឹង ឈប់សម្រាកក្នុងឱកាសទិវាចូលឆ្នាំសកល

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និងសាធារណជនជ្រាបថា ក្នុងឱកាសទិវាចូលឆ្នាំ សកល

Read more ...

លិខិតអញ្ជើញ

លោកមេធាវីសួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពអញ្ជើញ សមាជិក សមាជិកា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ចូលរួម ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីជប់លៀងចូលឆ្នាំសាកល ២០២០ នាថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.  ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩

Read more ...

គណៈមេធាវីចូលរួមវេទិការមេធាវីពិភពលោក នៅសាធារណរដ្ឋប្រជាមានិតចិន

កាលពីថ្ងៃសុក្រ ១០កើត ដល់ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ដល់ថ្ងៃទី១១ ឆ្នាំ២០១៩ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការ​នៃ​គណៈមេធាវី​បានដឹកនាំ​គណៈប្រតិភូ​ដើម្បីចូលរួមកិច្ចប្រជុំនៅវេទិការមេធាវីសាកលដែល​បានរៀប​ចំដោយ សមាគមមេធាវីចិន និងនាយកដ្ឋានយុត្តិធម៌នៃខេត្តគ័ងចូវ​ សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងវេទិការនេះការចូលរួមពី តំណាងសមាគម និងមេធាវីទូទាំងពិភពលោក ដែលមានការចូលរួម​ប្រមាណជាជាង៦០០នាក់។ តំណាងក្រសួង និងស្ថាប័នរដ្ឋក៏ត្រូវបានអញ្ចើញ​ចូលរួមនៅក្នុងវេទិការ​នេះផងដែរ។

Read more ...

លោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋាន ស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ គណៈមេធាវី បានជួបពិភាក្សាជាមួយក្រុមការងារការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋាន ស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមការងារ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) ។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាគ្នាលើ៖

Read more ...

លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាវាគ្មិន ក្នុងសិក្ខា សាលាតម្រង់ទិសសវិជ្ជាជីវៈច្បាប់ ស្តីពីវិជ្ជាជីវៈមេធាវី

នៅរសៀល ថ្ងៃសៅរ៍ ៤ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកមេធាវី សួន វិសាលប្រធានគណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា

Read more ...

កិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ សម្រាប់បុគ្គលិកគណៈមេធាវី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់បុគ្គលិកគណៈមេធាវី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩

Read more ...

លោកសួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រធានសាលាដំបូងខេត្តកោះកុង

នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកសួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង

Read more ...

អនុសាសន៍របស់លោកសួន វិសាល ប្រធានគណៈមេធាវី ក្នុងឱកាសបិទមហាសន្និបាតលើកទី ២៤ នៅថ្ងៃទី ១៦ ខែ តុលាឆ្នាំ ២០១៩ ទាក់ទងនឹងការគ្រប់គ្រងនិងការប្រកបវិជ្ជាជីវៈមេធាវី (Video) ពេញភាគ១+ភាគ២

អនុសាសន៍របស់លោកសួន វិសាល ប្រធានគណៈមេធាវី ក្នុងឱកាសបិទមហាសន្និបាតលើកទី ២៤ នៅថ្ងៃទី ១៦ ខែ តុលាឆ្នាំ ២០១៩ ទាក់ទងនឹងការគ្រប់គ្រងនិងការប្រកបវិជ្ជាជីវៈមេធាវី

Read more ...

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top