កិច្ចប្រជុំលើកទី២ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំលើកទី២ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី២ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ច ត្រូវបានបង្កើតឡើង ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការចូលរួមផ្តល់យោបល់ ផ្តល់ធាតុចូលលើលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលក្រសួងរៀបចំ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងស្ថាប័នទាំងពីរ។ ដោយឡែក កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលលើបទប្បញ្ញត្តិក្នុងជំពូកទី១ នៃមាតិកាទី៥ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកមេធាវី ណែម រតនា និងលោកមេធាវី ទីវ សុផុណ្ណូរ៉ា។